• English (United Kingdom)
  • Khmer (Cambodia)
Home
User Login

K2_DATE_FORMAT_LC2

ការរៀនសូត្រ និងការចែករំលែកអំពី ការចូលរួមរបស់ពលរដ្ឋ នៅថ្នាក់ក្រោមជាតិ

K2_WRITTEN_BY_MALE 
K2_RATE_THIS_ITEM
(0 K2_VOTES)
ដោយមានការចូលគាំទ្រពី រាជរដ្ឋាភិបាលកម្ពុជា និង ធនាគារពិភពលោក ការិយាល័យសម្របសម្រួល គម្រោង (PCO) នៃ ក្រសួងមហាផ្ទៃ ដោយសហការជាមួយនឹង អង្គការមូលនិធិអាស៊ី បានរៀបចំ «ការប្រជុំពិភាក្សា និងរៀនសូត្រថ្នាក់តំបន់(RDLM)» នៅក្រុងភ្នំពេញ ២២-២៣តុលា ខេត្តសៀមរាប ២៥-២៦តុលា និងខេត្តព្រះសីហនុ ១-២ វិច្ឆិកា ២០១២ ដើម្បីចែករំលែកពីដំណើរការអនុវត្តន៍ល្អបំផុត និងចំណេះដឹងអំពី ការចូលរួមរបស់ពលរដ្ឋ(Citizen Engagement) នៅថ្នាក់ក្រោមជាតិ ។
ជាផ្នែកនៃកម្មវិធីសិក្សារៀនសូត្រសំរាប់ គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន មានគោលបំណងបង្កើនការយល់ដឹងនៅក្នុងចំណោម ស្ថាប័នរដ្ឋ និងស្ថាប័នមិនមែនរដ្ឋ អំពីវិធីសាស្រ្តប្រសិទ្ធភាពនៃការចូលរួមរបស់ពលរដ្ឋ នៅក្នុងការលើកកម្ពស់ និងធានាអភិបាលកិច្ចល្អ នៅក្នុងប្រទេស ។
ការប្រជុំនេះ ក៏ធ្វើការសម្របសម្រួលផងដែរអំពី លក្ខណៈ និងកម្លាំងជំរុញ ការចូលរួមរបស់ពលរដ្ឋនៅក្នុង អភិបាលកិច្ច និងការធ្វើសេចក្តីសម្រេចនៅថ្នាក់មូលដ្ឋាន និងការស្វែងរកនូវករណីអនុវត្តន៍ល្អបំផុតពីបទពិសោធន៍ ឆ្លងកាត់របស់អាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិលនៅថ្នាក់ឃុំ-សង្កាត់ ។ អ្នកចូលរួម១២នាក់ដែលអញ្ជើញ ចូលរួមការប្រជុំនៃវគ្គនីមួយៗមកពី ស្រុក/ខណ្ឌ ឃុំ-សង្កាត់ និងអង្គការសង្គមស៊ីវិលនៅថ្នាក់ក្រោមជាតិ ។
កិច្ចប្រជុំរៀនសូត្រ ក៏បានផ្តោតការយកចិត្តទុកដាក់ផងដែរអំពី «សម្លេងពលរដ្ឋ សិទិ្ធជ្រើសរើស និង ការធ្វើសេចក្តីសម្រេច» ដែលជាផ្នែកនៃ «ការសិក្សាដំណើរការអភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា» ដែលបានពិភាក្សានៅក្នុងឯកសារបោះពុម្ពផ្សាយរបស់ ធនាគារពិភពលោក ថី្មៗ និងការបោះពុម្ពផ្សាយឯកសារពាក់ព័ន្ធដទៃទៀត នៅក្នុងប្រទេសកម្ពុជា និងបោះពុម្ពផ្សាយនៅអន្តរជាតិ ដូចនេះ អ្នកចូលរួមអាចស្វែងរកពីបញ្ហាទាំងឡាយ និងប្រើនូវការរៀនសូត្រថី្មៗ និងការអនុវត្តន៍ល្អបំផុតលើផ្នែក ការចូលរួមរបស់ពលរដ្ឋ ដែលប្រើសំរាប់បរិបទកម្ពុជា ។
K2_READ 4974 K2_TIMES K2_LAST_MODIFIED_ON K2_DATE_FORMAT_LC2
Visitors
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday6891
mod_vvisit_counterYesterday9905
mod_vvisit_counterThis week16796
mod_vvisit_counterLast week20240
mod_vvisit_counterThis month6891
mod_vvisit_counterLast month224781
mod_vvisit_counterAll days1501625

We have: 16 guests, 151 bots online
Your IP: 54.226.18.74
 , 
Today: កញ្ញា 01, 2014