សមិទិ្ធផល
![]() ![]() |
![]() ![]() |
|
សិក្ខាសាលាស្តីពី ការដាក់បង្ហាញព័ត៌មាន ត្រូវបានរៀបចំឡើងនៅថ្ងៃទី ៦ មិនា ២០១២ ដោយ គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន (DFGG) ក្រសួងមហាផ្ទៃ សហការជាមួយនឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គោលបំណងនៃការដាក់បង្ហាញព័ត៌មាន គឺដើម្បីលើកកម្ពស់ការជឿ ទុកចិត្ត ប្រសិទ្ធភាព ការចូលរួមពីសាធារណៈជន ការធ្វើឲ្យស្មើភាពសំរាប់អ្នកម៉ៅការ ការធ្វើសេចក្តីសម្រេចចិត្តបានល្អ ការប្រឆាំងអំពើ ពុករលួយ សេវាសាធារណៈ និងផលទទួលបានពីការវិនិយោគសាធារណៈ ។ |
ការដាក់បង្ហាញព័ត៌មាន គឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។ វាគឺជាផ្នែកនៃអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណ ។ ក្រសួងមហាផ្ទៃ ជាអ្នកធ្វើការទទួលខុសត្រូវក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ តម្លាភាព ហេតុនេះហើយត្រូវដាក់បង្ហាញព័ត៌មាន ។ សិក្ខាសាលាស្តីពី ការដាក់បង្ហាញព័ត៌មាន គឺជាផ្នៃកនៃការខិតខំប្រឹងប្រែងធំបំផុតក្នុងការលើកកម្ពស់តម្លាភាព ។
គោលបំណងនៃការដាក់បង្ហាញព័ត៌មាន គឺដើម្បីលើកកម្ពស់ការជឿទុកចិត្ត ប្រសិទ្ធភាព ការចូលរួមពីសាធារណៈជន ការធ្វើឲ្យស្មើភាពសំរាប់អ្នកម៉ៅការ ការធ្វើសេចក្តីសម្រេចចិត្តបានល្អ ការប្រឆាំងអំពើពុករលួយ សេវាសាធារណៈ និងផលទទួលបានពីការវិនិយោគសាធារណៈ ។ នៅចុងបញ្ចប់ សង្គមទាំងមូលទទួលបានផលប្រយោជន៍ ពីព្រោះ ការដាក់បង្ហាញព័ត៌មានបានប្រសើរនាំឲ្យការប្រើប្រាស់មូលនិធិសាធារណៈបានល្អប្រសើរ ដែលនាំឆ្ពោះទៅរកការអភិវឌ្ឍន៍កាន់តែច្រើន និងកាន់តែឆាប់រហ័ស ។ គោលការណ៍សំរាប់ការដាក់បង្ហាញព័ត៌មាន មាន ការដាក់បង្ហាញព័ត៌មានជាអតិប្បរមា ការផ្សព្វផ្សាយព័ត៌មានដែលមាន កំណត់កំរិតអញ្ញត្រកម្ម សម្របសម្រួលការទទួលបានព័ត៌មាន ការការពារអ្នកបញ្ចេញព័ត៌មាន ។
|
ការបង្កើត ក្រុមសម្របសម្រួលគម្រោង(PCG) (TOR) |
![]() |
កិច្ចប្រជុំលើកទីមួយរបស់ ក្រុមសម្របសម្រួលគម្រោង ។ កិច្ចប្រជុំត្រូវបានរៀបចំឡើងនៅថ្ងៃទី ១៧ មិនា ២០០៩ នៅក្នុងក្រសួងមហាផ្ទៃ និងក្រោមអធិបតីភាព ឯ.ឧ ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអ្នកសម្របសម្រួលគម្រោង ។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីប្រកាសបេក្ខភាពជាផ្លូវការ និងរៀបចំរូបភាពសកម្មភាពនាពេលអនាគត ។ |
|
ការបង្កើត ក្រុមសិក្សារៀនសូត្រ និងផ្សព្វផ្សាយ (LCFG) |
![]() |
កិច្ចប្រជុំលើកទីមួយរបស់ ក្រុមសិក្សារៀនសូត្រ និងផ្សព្វផ្សាយ (LCFG) បានរៀបចំឡើងនៅថ្ងៃទី១៥ មករា ២០០៩ ដែលមាន គោលបំណងគឺ ដើម្បីប្រកាសជាផ្លូវការនូវសមាជិកភាព ក្រុម LCFG និងរៀបចំសកម្មភាពផែនការការងារសំរាប់ឆ្នាំ ២០០៩ ។ កិច្ចប្រជុំ។ សមាជិកភាពៈ ស្ថាប័នមិនមែនរដ្ឋៈ សីលការ អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា ប៉ាដេក អង្គការអភិវឌ្ឍន៍យុវជននិងសង្គម មជ្ឈមណ្ឌលព័ត៌មានស្រ្តីកម្ពុជា អង្គការអភិវឌ្ឍន៍យុវជននិងសង្គមខ្មែរ ឆែមស៍ VBNK អង្គការជីវិតថី្មកម្ពុជា អង្គការស្តារកម្ពុជា និង អង្គការបន្ទាយស្រី ។ |
|
ក្រុមការងារគណៈគ្រប់គ្រងគម្រោង (PMT) |
របាយការណ៍
កិច្ចប្រជុំ គណៈគ្រប់គ្រងគម្រោងប្រចាំខែ
កិច្ចប្រជុំការងារទំនាក់ទំនងប្រចាំខែ
កំណត់ហេតុប្រជុំអំពីការទំនាក់ទំនង (កុម្ភៈ ២០១០)
របាយការណ៍ ក្រុមសិក្សារៀនសូត្រ និងផ្សព្វផ្សាយ (LCFG)
មេរៀន បទពិសោធន៍
- វគ្គបណ្តុះបណ្តាល
- ការគ្រប់គ្រងគម្រោង
- វគ្គសិក្សាអំពី ការទំនាក់ទំនង
- ការតាមដាន និងវាយតម្លៃ
- ការគ្រប់គ្រងហិរញ្ញវត្ថុ
- លទ្ធកម្ម
- ការគិតហ្មត់ចត់
- ការសរសេររបាយការណ៍ និងកំណត់ហេតុ
- នីតិវិធីប្រតិបត្តិការស្តង់ដា
- ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង
- ការពង្រឹងភាពជាដៃគូ
- សមាជិកនៃ ក្រុមសិក្សារៀនសូត្រ និងផ្សព្វផ្សាយ មកពីសង្គមស៊ីវិលៈ
- អង្គការសីលការ
- អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា
- ប៉ាដេក
- វិទ្យាស្ថានខ្មែរដើម្បីអភិវឌ្ឍន៍ជាតិ
- មជ្ឈមណ្ឌលព័ត៌មានស្រ្តីកម្ពុជា
- អង្គការអភិវឌ្ឍន៍យុវជន និងសង្គម
- ឆែមស៍
- VBNK
- អង្គការជីវិតថី្មកម្ពុជា
- អង្គការស្តារកម្ពុជា
- អង្គការបន្ទាយស្រី
- អង្គការដំណឹងល្អដើម្បីកុមារ
- ក្រុមប្រឹក្សាយុវជនកម្ពុជា
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃ សេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- សមាជិកនៃ ក្រុមសម្របសម្រួលគម្រោងៈ
- ឯ.ឧ ប៉ូល ពីឌូ អគ្គលេខាធិការរង នៃ ក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល
- លោក ប៉ែន ធីរង្គ អនុប្រធាននាយកដ្ឋានវិនិយោគ និង សហប្រតិបត្តិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- លោក ហ៊ីង ច័ន្ទម៉ុន្ថា អគ្គនាយករងនៃ អគ្គនាយកដ្ឋានផែនការ ក្រសួងផែនការ
- លោក សំរិត ជេដ្ឋាភីរម្យ អនុប្រធាននាយកដ្ឋានគ្រប់គ្រងហិរញ្ញប្បទាន សហប្រតិបត្តិការពហុភាគី និងទីភ្នាក់ងារអង្គការសហប្រជាជាតិ
- លោក ម៉ម សម្បត្តិ នាយកប្រតិបត្តិ អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA)
- លោក កែប កណ្ណារូ នាយកប្រតិបត្តិ អង្គការប៉ាដេក
- ការចូលរួមជាមួយនឹង អង្គការសង្គមស៊ីវិល
- ការចូលរួមនៅក្នុង ការតាំងពិព័រណ៌អង្គការមិនមែនរដ្ឋាភិបាលប្រចាំឆ្នាំលើកទី៨ និងកម្មវិធីចងក្រងបណ្តាញប៉េចសា (PECSA) ជាតិ (ថ្ងៃទី ១៧-១៨ ខែវិច្ឆិកា ២០០៩)
- ការចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗ: ការផ្សព្វផ្សាយច្បាប់ភូមិបាល រៀបចំដោយ អង្គការអភិវឌ្ឍន៍យុវជននិងសង្គម ខ្មែរ (KYSD)
- ការចែករំលែកបទពិសោធន៍
- របៀបរៀបចំផែនការយុទ្ធសាស្រ្តទំនាក់ទំនង (ចែករំលែកដោយ មជ្ឈមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ឆែមស៍ អង្គការភាពជាដៃគូសង្គមស៊ីវិលកម្ពុជា (CCSP) ។
- របៀបផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាពនូវ ច្បាប់ភូមិបាល លើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន ការគៀងគការចូលរួមរបស់សហគមន៍ (ចែករំលែកដោយ អង្គការជីវិតថី្មកម្ពុជា អង្គការប៉ាដេក និង លោក អ៊ុង វ៉ាន់ធឿន បណ្ឌិត អនុបណ្ឌិត មកពីសាកលវិទ្យាល័យបៀលប្រាយ ជាប្រធានក្រុមកម្មវិធីស្ទឹងជីនិត) ។
- របៀបរៀបចំវេទិកាសាធារណៈ (ចូលរួមចែករំលែកដោយ ស្ថាប័នរដ្ឋនៃគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន និងអង្គការនីកហ្វិក)
- របៀបតាក់តែងសារគន្លឹះស្តីពី ទស្សនាទាន និងគោលការណ៍អភិបាលកិច្ចល្អ និងគោលការណ៍នៅក្នុងបរិបទកម្ពុជា និងភាសាខ្មែរ ។



















