• English (United Kingdom)
  • Khmer (Cambodia)
Home >> ពត៌មានគម្រោង
Project Document
User Login

ពត៌មានគម្រោង

ព័ត៌មានគម្រោង

ឈ្មោះគម្រោងៈ គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន (DFGG)

គោលបំណងអភិវឌ្ឍន៍គម្រោងៈ

គម្រោងអភិបាលកិច្ចល្អ គឺមានតម្លៃ ២០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ នៃធនាគារពិភពលោក ដល់ រាជរដ្ឋាភិបាលកម្ពុជាសំរាប់រយៈពេលបួនឆ្នាំក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អនៅក្នុងវិស័យកំណែទម្រង់ជាអាទិភាព ដោយធ្វើការពង្រឹងស្ថាប័ន គាំទ្រភាពជាដៃគូ និងការចែករំលែកមេរៀន បទពិសោធន៍ ។

ប្រភពមូលនិធិៈ

ធនាគារពិភពលោក -IDA-Grant No.H4410-KH ២០.០០០.០០០ ដុល្លារអាមេរិក
ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ១.៤៣៨.៧២៨ ដុលា្លរអាមេរិក
ទីភ្នាក់ងារអូស្រ្តាលីដើម្បីអភិវឌ្ឍន៍អន្តរជាតិ ១.៥៨៧.៥៧៣ ដុល្លារអាមេរិក
ម្ចាស់ជំនួយផ្សេងៗ ២១៧.៦០៥ ដុល្លារអាមេរិក
សរុប ២៣.២៤៣.៩០៦ដុល្លារអាមេរិក

កាលបរិច្ឆេទគម្រោងចូលជាធរមានៈថ្ងៃទី ២៤ មិថុនា ២០០៩

កាលបរិច្ឆេទបិទបញ្ចប់គម្រោងៈ ថ្ងៃទី ៣១ មិនា ២០១៣

ការពិនិត្យកែសម្រួល/ការពន្យាៈ

ចំនួននៃការពន្យាៈ

ភ្នាក់ងារអនុវត្តន៍ៈ

១. ការិយាល័យសម្របសម្រួលគម្រោង(PCO) នៃក្រសួងមហាផ្ទៃ

២. ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ (OWSO/DO)នៃក្រសួងមហាផ្ទៃ

៣. ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច (MONASRI)

(សមាសភាគរងនេះត្រូវបានបិទនៅចុងខែមិថុនា ២០១១)

៤. វិទ្យុជាតិកម្ពុជា (RNK) នៃក្រសួងព័ត៌មាន (សមាសភាគរងនេះត្រូវបានបិទនៅចុង
ខែមិថុនា ២០១១)

៥. ក្រុមប្រឹក្សាអាជ្ញាកណ្តាល នៃក្រសួងការងារនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ

៦. អង្គការមូលនិធិអាស៊ី


អ្នកសម្របសម្រួលគម្រោងៈ ឯ.ឧ ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានទី២នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD)

IMG_1363

ឯ.ឧ ងី ច័ន្រ្ទផល រដ្ឋលេខា ធិការក្រសួងមហាផ្ទៃ និងអ្នកសម្របសម្រួលគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន(DFGG)

នាយកគម្រោងៈ លោក ប៉ោ ភក្តិជំនួយការ ឯ.ឧ ស ខេង ឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃក្រសួងមហាផ្ទៃ

ទូរស័ព្ទចល័តៈ ០១២ ៨១០ ៥០០

ទូរស័ព្ទការិៈ (៨៥៥) ២៣ ៧២៦ ៩៥៦

ទូរសារៈ (៨៥៥) ២៣ ៧២៦ ៩៥៦

អ៊ីមែល: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​សំបុត្រ​​ឥត​ប្រយោជន៍​ផ្សេងៗ។ អ្នក​ត្រូវ​ការ​អនុញ្ញាត JavaScript ដើម្បី​មើល​វា។

ប្រធានការិយាល័យសម្របសម្រួលនៃគម្រោងអភិបាលិកិច្ចល្អ លោក ប៊ុត ជិ ជាជំនួយការ ឯ.ឧ ស ខេងឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ទូរស័ព្ទចល័តៈ ០១១ ៣៥៩ ៨០៧

ទូរស័ព្ទការិៈ (៨៥៥) ២៣ ៧២៦ ៩៥៦

ទូរសារៈ (៨៥៥) ២៣ ៧២៦ ៩៥៦

អ៊ីមែល : អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​សំបុត្រ​​ឥត​ប្រយោជន៍​ផ្សេងៗ។ អ្នក​ត្រូវ​ការ​អនុញ្ញាត JavaScript ដើម្បី​មើល​វា។

ប្រធានក្រុមការងារនៃ ធនាគារពិភពលោកៈ

លោកស្រី យ៉ាណែល ផ្លាំមឺ (Ms.JanellePlummer)

អ្នកឯកទេសជាន់ខ្ពស់ផ្នែកអភិបាលកិច្ច

ប្រធានក្រុមការងារទទួលបន្ទុកគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន RILGP

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​សំបុត្រ​​ឥត​ប្រយោជន៍​ផ្សេងៗ។ អ្នក​ត្រូវ​ការ​អនុញ្ញាត JavaScript ដើម្បី​មើល​វា។

ការិយាល័យធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា

អគារលេខ ១១៣ មហាវិថី នរោត្តម ភ្នំពេញកម្ពុជា

ទូរស័ព្ទចល័តៈ ០១២ ៨៣៨ ១៧៤

ទូរស័ព្ទការិៈ (៨៥៥) ២១៧ ៣០៤ លេខបន្តៈ៣៥១

ទូរសារៈ (៨៥៥) ២៣ ២១០ ៥០៤

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លោក ប៉ែន ធីរុង្គអនុប្រធាននាយកដ្ឋានវិនិយោគ និងសហប្រតិបត្តិការ នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទូរស័ព្ទចល័តៈ ០១២ ២០០ ១៧៤ អ៊ីមែលៈ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​សំបុត្រ​​ឥត​ប្រយោជន៍​ផ្សេងៗ។ អ្នក​ត្រូវ​ការ​អនុញ្ញាត JavaScript ដើម្បី​មើល​វា។

 

និយមន័យ គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន ។ តាមទស្សនាទានគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន សំដៅដល់ វិសាលភាព និងសមត្ថភាពប្រជាពលរដ្ឋ និងស្ថាប័នមិនមែនរដ្ឋដទៃទៀត ក្នុងការលើកកម្ពស់ «សម្លេង» របស់ខ្លួន និងធ្វើឲ្យរដ្ឋមានគណនេយ្យភាព និងធ្វើឲ្យរដ្ឋឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ ហើយ ម៉្យាងទៀតគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន លើកកម្ពស់សមត្ថភាពរដ្ឋឲ្យកាន់តែមានតម្លាភាពគណនេយ្យភាព និងឆ្លើយតបចំពោះប្រជាពលរដ្ឋ ។ ការពង្រឹង គម្រោងអភិបាលកិច្ចល្អមូលដ្ឋានអាចអនុវត្តប្រព្រឹត្តទៅបានតាមវិធីបួន

ក) ដោយបង្ហាញព័ត៌មាន បំបាត់មន្ទិលសង្ស័យនិងការផ្សព្វផ្សាយព័ត៌មានសំខាន់ៗស្តីពី គោលនយោបាយ កម្មវិធីនិងថវិការដ្ឋាភិបាលដល់ប្រជាពលរដ្ឋ និងការលើកកម្ពស់សមត្ថភាពប្រជាពលរដ្ឋឲ្យធ្វើសកម្មភាពចំពោះព័ត៌មាននេះ(ឧទាៈ ដោយធ្វើការលើកកម្ពស់តម្រូវការ) ។

ខ) ដោយបង្កើត និងពង្រឹងវិធីពិគ្រោះយោបល់ផ្លូវការនិងក្រៅផ្លូវការ ព័ត៌មានត្រឡប់ និងដោះស្រាយទំនាស់រវាង ប្រជាពលរដ្ឋ ជាមួយនឹងមន្រ្តីសាធារណៈ (ឧទាៈ ដោយធ្វើការសម្រុះសម្រួលតម្រូវការ) ។

គ) ដោយអភិវឌ្ឍន៍កម្មវិធីនិងគំនិតផ្តួចផ្តើម(ភាគច្រើន) នៅក្នុងរដ្ឋដែលឆ្លើយទៅនឹង តម្រូវការសេវាកម្មតាមរយៈការលើកកម្ពស់ក្តី និងគំនិតថី្មនៅក្នុងការផ្តល់សេវា ការ លើកទឹកចិត្តអនុវត្តន៍ឬការរៀបចំផែនការរួម (ឧទា ដោយឆ្លើយតបទៅនឹងតម្រូវការ)។

ឃ) ដោយការជំរុញនូវការត្រួតពិនិត្យតាមដាននិងការត្រួតមើលជាទៀងទាត់នូវវិស័យសាធារណៈ ដោយស្ថាប័នឯករាជ្យ ដូចជា ប្រព័ន្ធផ្សព្វផ្សាយសង្គមស៊ីវិល និងប្រជាពលរដ្ឋ(ឧទាៈដោយធ្វើការត្រួតពិនិត្យតាមដានដើម្បីជម្រាបពីតម្រូវការ) ដូចនេះ ត្រូវការបង្កើតនូវព័ត៌មានសំខាន់ដែលផ្តល់ត្រឡប់ចូលទៅក្នុងដំណើរការជំរុញគម្រោងអភិបាលកិច្ចល្អមូលដ្ឋាននិងបញ្ចប់ ព្រមទាំងបន្តនូវវដ្តតម្រូវការ ។(សូមមើលរូបភាព ១):

រូប ១ សមាសភាគស្នូលបួននៃគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន
Four Core Elements of DFGG
សមាសភាគគម្រោងៈ

លក្ខណៈទូទៅៈ គម្រោងមានសមាសភាគបីៈ (i) គាំទ្រស្ថាប័នរដ្ឋ (ii)គាំទ្រស្ថាប័នមិនរដ្ឋ និង(iii) សម្របសម្រួល និងរៀនសូត្រ បណ្តុះបណ្តាល ។នៅក្នុងសមាសភាគ ១ ស្ថាប័នរដ្ឋពីរ នឹងកែលំអ និងពង្រីកកម្មវិធីដែលលើកកម្ពស់ សម្រុះសម្រួលឆ្លើយតប ឬ តាមដានមើល សំរាប់ គម្រោងអភិបាលកិច្ចល្អ នៅក្នុងវិស័យកំណែទម្រង់ជាអាទិភាពនៃការវាយតម្លៃសង្គម ។ នៅក្នុងសមាសភាគ ២ ស្ថាប័នមិនមែនរដ្ឋនឹងអភិវឌ្ឍនូវកម្មវិធីដោយខ្លួនឯងនៅក្នុងវិស័យកំណែទម្រង់ជាអាទិភាព ។ កម្មវិធីមួយចំនួននឹងត្រូវសហការជាដៃគូជាមួយស្ថាប័នរដ្ឋពីរដែលបានគាំទ្រនៅក្នុងសមាសភាគ១ (ដែលផ្តល់មូលនិធិតាមរយៈហិរញ្ញប្បទានភាពជាដៃគូ)កម្មវិធីមួយចំនួនទៀតគឺឯករាជ្យ (ផ្តល់មូលនិធិតាមរយៈហិរញ្ញប្បទានប្រធានបទ (thematic grant)។ សមាសភាគ៣ ផ្តល់ការគាំទ្រការសម្របសម្រួលគម្រោងទាំងមូល និងលើកកម្ពស់ការរៀនសូត្រការយល់ដឹង និងការកសាងសមត្ថភាពអំពី វិធីសាស្រ្តផ្តោតលើតម្រូវការ រួមទាំង ការបង្កើតភាពជាដៃគូជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល និងការរៀបចំ/ការអនុវត្តន៍ផែនការបណ្តុះបណ្តាលរួមបញ្ចូល ដើម្បីលើកកម្ពស់ការរួមផ្តុំគ្នា។ នេះក្នុងបំណងដើម្បីបង្កើត «អានុភាពសាយភាយ» លើសពីស្ថាប័ន និងកម្មវិធីដែលបានគាំទ្រដោយ សមាសភាគ ១ និង ២ ។ អាចបើកដកយកឯកសារនៅទីនេះបាន

 
Visitors
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday788
mod_vvisit_counterYesterday4629
mod_vvisit_counterThis week23450
mod_vvisit_counterLast week28721
mod_vvisit_counterThis month788
mod_vvisit_counterLast month129540
mod_vvisit_counterAll days1270741

We have: 24 guests online
Your IP: 54.224.179.98
 , 
Today: សីហា 01, 2014