• English (United Kingdom)
  • Khmer (Cambodia)
Home >> លទ្ធកម្ម

ការបណ្តុះបណ្តាលអំពី យេនឌ័រ និងគណនេយ្យភាពសង្គម ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២០-២២ កុម្ភៈ ២០១២ នៅភ្នំពេញ។ សិក្ខាកាមចូលរួមមកពីស្ថាប័នរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ។
  • គោលបំណងនៃការបណ្តុះបណ្តាលគឺ i)ដើម្បីបង្កើនការយល់ដឹងអំពី យេនឌ័រនិងគណនេយ្យភាពសង្គម និងបង្ហាញនូវវិធានការចាំបាច់មួយចំនួនដើម្បីលើកកម្ពស់សមភាពយេនឌ័នៅក្នុងកម្មវិធីគណនេយ្យភាពសង្គម ii) ដើម្បីយល់ដឹងឲ្យបានច្បាស់ពីការបញ្ជ្រាបយេនឌ័នៅក្នុងកម្មវិធីគណនេយ្យភាពសង្គម ហើយនិង យល់ដឹងពីឧបករណ៍ផ្សេងៗរបស់គណនេយ្យភាពសង្គម និងការអនុវត្តន៍ ។
read more
ឯ. ឧ ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងលោក ហ្គាវិន ទ្រីត អ្នកតំណាងប្រចាំប្រទេស នៃអង្គការមូលនិធិអាស៊ី និង លោក ប៊ុត ជិ ប្រធានការិយាល័យសម្របសម្រួល គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន(DFGG) នៃ ក្រសួងមហាផ្ទៃ ។

ការបណ្តុះបណ្តាលស្តីពី "មូលដ្ឋានគ្រឹះគណនេយ្យភាពសង្គម" បានរៀបចំដោយ គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ពី ថ្ងៃទី ៣០ វិច្ឆិកា ដល់ ០២ ធ្នូ ២១១ នៅក្រុងភ្នំពេញ ។ សិក្ខាកាមចូលរួមការបណ្តុះបណ្តាល គឺមានអភិបាលស្រុក/ក្រុង ក្រុមប្រឹក្សាស្រុក/ក្រុង នៅថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ពួកគាត់មកពីខេត្ត-ក្រុងចំនួន១១ មាន ខេត្តកណ្តាល តាកែវ ស្វាយរៀង កំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ព្រៃវែង និងរាជធានីភ្នំពេញ ។

គោលបំណងចម្បងនៃការបណ្តុះបណ្តាលគឺ
ដើម្បីលើកកម្ពស់ការយល់ដឹងអំពី"មូលដ្ឋានគ្រឹះគណនេយ្យភាពសង្គម" ។
ដើម្បីពង្រឹងកិច្ចសហការ និងសហប្រតិបត្តិការនៅក្នុងចំណោម និងរវាង ស្ថាប័នរដ្ឋ និងស្ថាប័នមិនមែនរដ្ឋ ។

ដើម្បីលើកកម្ពស់គុណភាពការផ្តល់សេវាសាធារណៈនៅ ការិយាល័យ ច្រកចេញចូលតែមួយ នៅក្នុងតំបន់គោលដៅ។

read more

 

ឯ. ឧ ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល (អង្គុយកណ្តាល) និង អមដោយ ឯ.ឧ សរ ចម្រុង អភិបាលរងខេត្តក្រចេះ និង អ្នក ស្រី ធីតា គូស នាយកអង្គការសីលការ ។

 
ការបណ្តុះបណ្តាលស្តីពី "មូលដ្ឋានគ្រឹះគណនេយ្យភាពសង្គម" បានរៀបចំដោយ គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ពី ថ្ងៃទី ០៧-០៩ ធ្នូ ២១១ នៅខេត្តក្រចេះ ។ សិក្ខាកាមចូលរួមការបណ្តុះបណ្តាល គឺមានអភិបាលស្រុក/ក្រុង ក្រុមប្រឹក្សាស្រុក/ក្រុង នៅថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ពួកគាត់មកពីខេត្ត-ក្រុងចំនួន៥ មាន ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី និងខេត្តកំពង់ចាម ។

read more

ឯ. ឧ ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និង អមដោយ លោក អេនឌ្រៀស ដូលក៏ អ្នកតំណាងអង្គការមូលនិធិអាស៊ី និងលោក ប៊ុត ជិ ប្រធានការិយាល័យសម្របសម្រួល គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន នៃក្រសួងមហាផ្ទែ ។


ការបណ្តុះបណ្តាលស្តីពី "មូលដ្ឋានគ្រឹះគណនេយ្យភាពសង្គម" បានរៀបចំដោយ គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ពី ថ្ងៃទី ១៤-១៦ ធ្នូ ២១១ នៅខេត្តសៀមរាប ។ សិក្ខាកាមចូលរួមការបណ្តុះបណ្តាល គឺមានអភិបាលស្រុក/ក្រុង ក្រុមប្រឹក្សាស្រុក/ក្រុង នៅថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ពួកគាត់មកពីខេត្ត-ក្រុងចំនួន៨ មាន ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ធំ បន្ទាយមានជ័យ ឧត្តមានជ័យ ព្រះវិហារ ប៉ៃលិន និងខេត្តសៀមរាប ។
read more

សកម្មភាពបណ្តុះបណ្តាលនៅខេត្ត សៀម រាប ។

 
 
Visitors
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday1583
mod_vvisit_counterYesterday1219
mod_vvisit_counterThis week2802
mod_vvisit_counterLast week6993
mod_vvisit_counterThis month21570
mod_vvisit_counterLast month58374
mod_vvisit_counterAll days994962

We have: 17 guests online
Your IP: 54.211.231.221
 , 
Today: មេសា 20, 2014