• English (United Kingdom)
  • Khmer (Cambodia)
Home >> ភ្នាក់ងារអនុវត្តគម្រោង

ភ្នាក់ងារអនុវត្តន៍

IMG_0602

ក្នុងនាមជាភ្នាក់ងារអនុវត្តន៍របស់គម្រោង ក្រសួងមហាផ្ទៃមានតួនាទីសម្របសម្រួល និងធ្វើការយ៉ាងជិតស្និទិ្ធជា មួយនឹងភ្នាក់ងារអនុវត្តន៍ដទៃទៀត ដើម្បីធានាថា គោលបំណងអភិវឌ្ឍន៍រួមរបស់គម្រោងសម្រេចបានជោគជ័យ ។ នៅចុងក្រោយ គម្រោងបានបង្កើតនូវ ការិយាល័យសម្របសម្រួលគម្រោង(PCO) ក្រុមការងារគ្រប់គ្រងគម្រោងដែលមានភ្នាក់ងារចម្រុះ(PMT) ហើយនិង ក្រុមការងារសម្របសម្រួលគម្រោង (PCG) ។ ក្រសួងមហាផ្ទៃ នឹងត្រូវធ្វើការគ្រប់គ្រងនូវវដ្តផែនការការងារប្រចាំឆ្នាំ ការរៀបចំសម្របសម្រួល និង ការអនុវត្តន៍កម្មវិធីការងារ និងថវិកា ។ ការិយាល័យសម្របសម្រួលគម្រោង នឹងបំរើធ្វើជា លេខាធិការដ្ឋាននៃក្រុមសម្របសម្រួលគម្រោង ដែលជំរុញការចែករំលែកព័ត៌មានដល់ភ្នាក់អនុវត្តន៍ទាំងអស់ និងដោះស្រាយរាល់បញ្ហាការអនុវត្តន៍ដែលវាកើតឡើង ។ ការិយាល័យនឹងធានានូវការយកចិត្តទុកដាក់ចំពោះ ការជឿទុកចិត្តរបស់គម្រោង (សវនកម្ម លទ្ធកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ) កិច្ចការពារ(បរិស្ថាននិងសង្គម) និង អភិបាលកិច្ច ករណី(ប្រឆាំងអំពើពុករលួយ និងការគ្រប់គ្រងហានិភ័យ)ការផ្តល់ការជួយឧបត្ថម្ភគាំទ្រលើការកសាងសមត្ថភាពដល់ភ្នាក់អនុវត្តន៍ដើម្បីផលប្រយោជន៍រួម។ ការិយាល័យសម្របសម្រួលគម្រោង ក៏នឹងត្រូវបំរើការធ្វើជាមណ្ឌលទំនាក់ទំនងកណ្តាល ជាមួយនឹង ធនាគារ ធ្វើការសម្របសម្រួលការគ្រប់គ្រងគម្រោង ការផ្តល់របាយការណ៍អំពីដំណើវឌ្ឍនភាពតាមកាលកំណត់ ហើយនិង ធ្វើការរៀបចំត្រួតពិនិត្យប្រចាំឆ្នាំពីការអនុវត្តន៍គម្រោង (ARPI) ។ ហើយជាផ្នែកនៃតួនាទីសម្របសម្រួលរបស់ខ្លួន ក្រសួងមហាផ្ទៃ ក៏នឹងត្រូវទទួលបន្ទុកផងដែរចំពោះការធានាបំពេញបន្ថែម និងភាពស្រុះស្រួលជាមួយនឹង កម្មវិធីពាក់ព័ន្ធរបស់ម្ចាស់ជំនួយនានា តាមរយៈយន្តការ ដូចជា ការត្រួតពិនិត្យមើលប្រចាំឆ្នាំពីការអនុវត្តន៍គម្រោង វេទិកាអភិបាលកិច្ចល្អប្រចាំឆ្នាំ និងការប្រជុំតាមកាលកំណត់ និងការវាយតម្លៃ ។

រូបលេខ ៣ រចនាសម្ព័ន្ធរួមរបស់គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន

overall institutional structure

ក្នុងនាមជាភ្នាក់ងារអនុវត្តន៍ ក្រសួងមហាផ្ទៃ មានតួនាទី និងការទទួលខុសត្រូវដូចតទៅៈ

  • មានសិទិ្ធអំណាចនិងការទទួលខុសត្រូវជាក់លាក់ក្នុងការធ្វើសកម្មភាពជួសមុខឲ្យរាជរដ្ឋាភិបាលដើម្បីគ្រប់គ្រងហិរញ្ញប្បទាន និងធ្វើការគ្រប់គ្រង និងផ្តល់របាយការណ៍សវនកម្មមក ធនាគារ ឲ្យទាន់ពេលវេលា ។
  • សម្របសម្រួលការអនុវត្តន៍គម្រោងទាំងមូល និងសម្របសម្រួលអន្តរទំនាក់ទំនងនៅក្នុងចំណោមភ្នាក់ ងារអនុវត្តន៍ទាំងអស់ និងរវាងភ្នាក់ងារទាំងនេះ ជាមួយនឹង សមាគមអភិវឌ្ឍន៍អន្តរជាតិ ។
  • សម្របសម្រួលការអនុវត្តន៍របស់សមាសភាគទាំងអស់របស់គម្រោង ដោយអនុលោមតាម កិច្ចព្រមព្រៀង ហិរញ្ញប្បទាន កិច្ចព្រមព្រៀងបន្ថែម កិច្ចព្រមព្រៀងគម្រោង ហើយនិង ព្រះរាជក្រឹត្យ និងអនុក្រឹត្យ ។
  • ធានាគណនេយ្យភាពចំពោះហិរញ្ញវត្ថុទាំងមូលរបស់គម្រោង សំរាប់ខ្លួនឯង និងសំរាប់អង្គភាពអនុវត្តន៍ដទៃទាំងអស់ទៀតផង និងធានាការអនុវត្តន៍តាមកិច្ចព្រមព្រៀងហិរញ្ញវត្ថុទាំងអស់ និងកាតព្វកិច្ចហិរញ្ញវត្ថុដទៃ នៅក្នុងកិច្ចព្រមព្រៀងទាំងឡាយ ដែលបានលើកឡើងពីខាងលើ ។
  • បកស្រាយពីការតម្រូវរបស់កិច្ចសន្យាព្រមព្រៀងជាមួយនឹង ធនាគារ ក្រសួងហិរញ្ញវត្ថុ និងភ្នាក់ងារអនុវត្តន៍គម្រោង ស្វែងរកការធ្វើវិសោធនកម្មនានាដែលជួបប្រទះក្នុងការអនុវត្តន៍គម្រោង និងធ្វើបច្ចុប្បន្នភាពសៀវភៅសំរាប់អនុវត្តគម្រោង ការធ្វើវិសោធនកម្មដែលមានការយល់ព្រមឯកភាពជាបន្ត ។
  • ដាក់របាយការណ៍នានាជូន ធនាគារ តាមកាលបរិច្ឆេទកំណត់ដែលមានចែងនៅក្នុង កិច្ចព្រមព្រៀងហិរញ្ញ ប្បទាន និងកិច្ចព្រមព្រៀងបន្ថែម ។
  • ស្នើសុំឯកសារលក្ខខណ្ឌ តួនាទី និងមុខងារ(TOR)សំរាប់សវនកម្មខាងក្រៅ ស្វែងរកការយល់ព្រមឯកភាពពីធនាគារ (Bank NOL)  និងសម្របសម្រួលការចាត់តាំងសវនករឯករាជ្យ ដោយពិគ្រោះយោបល់ជាមួយ នឹង ក្រសួងហិរញ្ញវត្ថុ ។
  • ធានាថា គណនីធនាគារដែលបានកំណត់ទាំងអស់បានយល់ព្រមសំរាប់ការអនុវត្តន៍គម្រោង ត្រូវបានបង្កើតឡើងតាមការពិគ្រោះយោបល់ជាមួយនឹង ក្រសួងហិរញ្ញវត្ថុ ហើយនិងត្រូវបានធ្វើប្រតិបត្តិការយ៉ាងត្រឹមត្រូវ ។
  • ធានាថា គោលនយោបាយបរិស្ថាន និងគោលនយោបាយការពារដែលបានឯកភាព ត្រូវបានគេអនុវត្ត ។
  • ធានាថាភ្នាក់ងារអនុវត្តន៍ទាំងអស់អនុវត្តនូវបទប្បញ្ញត្តិនៃគោលការណ៍ប្រឆាំងអំពើពុករលួយរបស់ធនា គារ ។
  • ធានាថា រក្សាបាននូវដំណើរការប្រព័ន្ធទទួល និងដោះស្រាយពាក្យបណ្តឹង
  • ធ្វើជាមណ្ឌលកណ្តាលសំរាប់ការទំនាក់ទំនងរវាង ធនាគារ ជាមួយនឹង ក្រុមការងារចុះទស្សនកិច្ចពិនិត្យរបស់ធនាគារ ។

នៅក្នុងការបំពេញមុខងារទាំងនេះ ក្រសួងមហាផ្ទៃ នឹងបង្កើតនូវក្រុម និងការិយាល័យស្នូលខាងក្រោមនេះឲ្យទទួល ខុសត្រូវក្នុងការសម្របសម្រួល និងគ្រប់គ្រងរួមនៃការអនុវត្តន៍គម្រោង ។

១ ការិយាល័យសម្របសម្រួលគម្រោង (PCO)

២ ក្រុមសម្របសម្រួលគម្រោង (PCG)

៣ ក្រុមការងារគ្រប់គ្រងគម្រោង (PMT)


IMG_0574

កិច្ចប្រជុំសម្របសម្រួលរៀបចំដោយ ក្រសួងមហាផ្ទៃ

(បេសកកម្មគំាទ្រការអនុវត្តន៍លើកទី២ ពីថ្ងៃទី១-២៤ កុម្ភៈ ២០១០)

 
Visitors
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday6889
mod_vvisit_counterYesterday9905
mod_vvisit_counterThis week16794
mod_vvisit_counterLast week20240
mod_vvisit_counterThis month6889
mod_vvisit_counterLast month224781
mod_vvisit_counterAll days1501623

We have: 14 guests, 153 bots online
Your IP: 54.226.18.74
 , 
Today: កញ្ញា 01, 2014