គណៈគម្មាធិការទទួល និងដោះស្រាយបណ្តឹង
គម្រោងអភិបាលកិច្ចល្អមូលដ្ឋានមានគោលដៅជួយដល់ដំណើរការកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការលើកទឹកចិត្ត និងផ្តល់លទ្ធភាពឲ្យ ប្រជាពលរដ្ឋដែលមានតម្រូវការ បានចូលរួមនៅ ក្នុងដំណើរការ អភិបាលកិច្ច និងគណនេយ្យភាពសង្គម ព្រមទាំងការកសាងសមត្ថភាព ស្ថាប័នរដ្ឋ ដែលមានការចូលរួម ដើម្បីលើកកម្ពស់ការឆ្លើយតបទៅនឹងកង្វល់ផ្តោតលើតម្រូវការប្រជាពលរដ្ឋ វាសំខាន់ណាស់ចំពោះការរៀបចំយន្តការរួមនៃសមសភាគទាំងអស់របស់គម្រោង និងនីតិវិធី ដោះស្រាយបណ្តឹងដែលអាចកើតឡើងនៅក្នុងពេលដំណើរការអនុវត្តន៍គម្រោង ដោយសារ សកម្មភាព ឬការលុប ចោលរបស់ខ្លួន ។ ដូចនេះ គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន នឹងបង្កើតនូវ ប្រព័ន្ធទទួល និងដោះស្រាយបណ្តឹង ដែលនឹងទទួលពាក្យ បណ្តឹង និងចាត់ការពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ឬអង្គភាពនានា ជាលាយលក្ខណ៍អក្សរ ជាពាក្យសំដី ឬអេឡិចត្រូនិក ដែលទាក់ទងទៅនឹងហេតុការណ៍កើតឡើងដែល គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន ទទួលខុសត្រូវផ្ទាល់(ឬគេជឿថាជាអ្នកទទួលខុសត្រូវ) ទាក់ទងសកម្មភាពគម្រោង និងការប្រព្រឹត្តិរបស់បុគ្គលិក អ្នកជំនាញ ដៃគូ និងអ្នកម៉ៅការបន្តជាភ្នាក់ងារអនុវត្តន៍ ទាំង៦ ដែលគាំទ្រគម្រោងដោយផ្ទាល់ ឬប្រយោល ឬជាប់ទាក់ទងជាមួយនឹងការអនុវត្តន៍សកម្មភាពរបស់ខ្លួន ដែលផ្តល់ជំនួយតាមរយៈ គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ អំពើខុសច្បាប់ អំពើអយុត្តិធម៌ ឬសកម្មភាពមិនស្មោះត្រង់ ការលុបចោល ដែលបណ្តឹងនោះត្រូវបានគេជឿថាខុស ទាំងមូលដ្ឋានផ្លូវច្បាប់ក្តី ឬ អាកប្បកិរិយាដែលមិនអាចទទួលយកបាន ហើយដែលអាចដឹងបានដោយភាគីរងគ្រោះ ។
គណៈគម្មាធិការទទួល និងដោះស្រាយបណ្តឹង
គណៈគម្មាធិការទទួល និងដោះស្រាយបណ្តឹង ត្រូវបានបង្កើតឡើងដើម្បីធានានូវយុតិ្តធម៌នៅក្នុងការទទួលនិង ដោះស្រាយបណ្តឹង សមាសភាពរួមមានៈ
| 1 | នាយកគម្រោង នៃការិយាល័យសម្របសម្រួលគម្រោង | ប្រធាន |
| 2 | សវនករផ្ទៃក្នុង នៃការិយាល័យសម្របសម្រួលគម្រោង | សមាជិក |
| 3 | នាយកគម្រោងនៃ អង្គការមូលនិធិអាស៊ី | សមាជិក |
| 4 | នាយកប្រតិបត្តិ នៃ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល | សមាជិក |
ជំហាន និងនីតិវិធីធ្វើបណ្តឹង
ការដាក់បណ្តឹងអាចធ្វើឡើងដោយបុគ្គល សហគមន៍ ឬអង្គការ មកកាន់ ការិយាល័យសម្របសម្រួល ឬ ភ្នាក់ងារអនុវត្តន៍ ដូចតទៅៈ
១. ការិយាល័យសម្របសម្រួលគម្រោង(PCO): ក្រសួងមហាផ្ទៃ/បន្ទប់ ២១៤, ២៧៥ ទូរស័ព្ទៈ ០២៣ ៧២៦ ៩៥៦, ទូរសារៈ ០២៣ ៧២៦ ៩៥៦, អ៊ីមែលៈ អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីសំបុត្រឥតប្រយោជន៍ផ្សេងៗ។ អ្នកត្រូវការអនុញ្ញាត JavaScript ដើម្បីមើលវា។ , អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីសំបុត្រឥតប្រយោជន៍ផ្សេងៗ។ អ្នកត្រូវការអនុញ្ញាត JavaScript ដើម្បីមើលវា។ , www.dfggmoi.gov.kh
២. ការិយាល័យច្រកចេញចូលតែមួយ(OWSO): ជាន់ទី១ នៃនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ផ្លូវនរោ ត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ វ៉ិបសាយ www.owso.gov.kh ។
៣. មូលនិធិអាស៊ី ផ្ទះលេខ ៥៩ ផ្លូវឧកញ៉ា ពេជ្រ (២៤២) ភ្នំពេញ កម្ពុជា ប្រអប់សំបុត្រ ៥៣៦ PTA ភ្នំពេញ កម្ពុជា ទូរស័ព្ទៈ (៨៥៥) ២៣ ២១០ ៤៣១ ទូរសារៈ (៨៥៥) ២៣ ២១៧ ៥៥៣ វ៉ិបសាយៈ www.dfgg-nsac.org ។
៤. មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) ផ្ទះលេខ ៧២ ផ្លូវ ២៩២ កាច់ជ្រុងផ្លូវ ៣២៧ សង្កាត់បឹងកក់ II ខណ្ឌ ទួលគោក ភ្នំពេញកម្ពុជា ទូរស័ព្ទៈ ០២៣ ៨៨១ ៨១៤, ០២៣ ៨៨១ ៨១៥ ទូរសារៈ ០២៣ ៨៨១ ៩១៨ វ៉ិបសាយ www.arbitrationcouncil.org ។
រាល់ពាក្យបណ្តឹងទាំងអស់ដែលបានដាក់មក គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន នៅក្នុងរយៈពេល៥ថ្ងៃនៃថ្ងៃធ្វើការ ។ ពាក្យបណ្តឹងដែលចាត់ទុកត្រឹមត្រូវតាមមូលដ្ឋានគតិយុត្តដោយ គណៈកម្មាធិការទទួលនិងដោះស្រាយបណ្តឹង នឹងត្រូវបានពិនិត្យ និងដោះស្រាយក្នុងរយៈពេល៣០ថ្ងៃ ។ អាចត្រូវការនូវពេលវេលាបន្ថែមដើម្បីចរចារជាមួយនឹងភាគីរងគ្រោះ តែទោះជាយ៉ាងណា ដំណោះស្រាយនឹងមិនលើសពីរយៈពេល៤៥ថ្ងៃនៃថ្ងៃធ្វើការងារឡើយ ។
ព័ត៌មានអំពី ប្រព័ន្ធទទួលនិងដោះស្រាយបណ្តឹង វិធីដើម្បីទទួលបាននូវព័ត៌មាន និងសេចក្តីសរុបរួម នៃកំណត់ត្រាដែលបានធ្វើបច្ចុប្បន្នភាពជាទៀងទាត់ មាន លទ្ធផល និងចំណុចពិស្តារ នៃការប្រើពេលវេលាដើម្បីពិនិត្យ និងដោះស្រាយ បណ្តឹងដែលបានដាក់បង្ហោះនៅលើវ៉ិបសាយ គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន សកម្មភាពតម្រង់ទិសគម្រោង ការបោះពុម្ព ផ្សាយគម្រោង និងប្រព័ន្ធផ្សព្វផ្សាយ នឹងមានសំរាប់ភាគីពាក់ព័ន្ធ ។
ប្រជាពលរដ្ឋដែលដាក់ពាក្យបណ្តឹងអាចដាក់ក្នុងភាពអនាមិក(មិនបញ្ចេញឈ្មោះ) ក្នុងករណីនេះ ឈ្មោះរបស់គេ នឹងមិនត្រូវផ្សព្វផ្សាយជាសាធារណៈតាមរយៈវ៉ិបសាយ ឬចេញផ្សាយដល់ដៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឡើយ ។ ត្រូវបានរក្សាជាការសម្ងាត់ផងដែរនៅអំឡុងពេលដែល គណៈកម្មាធិការទទួលនិងដោះស្រាយបណ្តឹង កំពុងពិនិត្យមើលលើរឿងក្តីនោះ (ឧទា ប្រភព និងបុគ្គល ក្រុមហ៊ុន ឬនីតិបុគ្គលដែលគេចោទប្រកាន់ថាបានប្រព្រឹត្តខុស នឹងត្រូវទទួលបានការការពារផងដែរ) ។
នៅពេលដែលដំណោះស្រាយបណ្តឹងជាវិជ្ជមានមិនបានទៅដល់ក្នុងរយៈពេល៤៥ថ្ងៃម៉ោងធ្វើការ និងមិនការពន្យល់ ពី ការិយាល័យសម្របសម្រួលគម្រោង ទេ នោះអាចត្រូវការនូវពេលវេលាបន្ថែមទៀតដើម្បីពិនិត្យមើលរឿងក្តីឲ្យបានគ្រប់ជ្រុងជ្រោយ ហើយម្យ៉ាងទៀត បើភាគីរងគ្រោះមិនទទួលយកសេចក្តីសម្រេចរបស់ គណៈកម្មាធិការទទួល និងដោះស្រាយបណ្តឹង ទេ រឿងនេះនឹងអាចដាក់ចូលនៅក្នុងកិច្ចប្រជុំរបស់ ក្រុមការងារសម្របសម្រួលគម្រោង(PCG) ។ ប្រសិនបើ ក្រុមការងារសម្របសម្រួលគម្រោង មិនអាចដោះស្រាយបានទៀតនោះ ក្រុមការងារសម្របសម្រួលគម្រោង នឹងបញ្ជូនរឿងទៅលោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃដើម្បីរកដំណោះស្រាយ ។
លើសពីនេះទៀត អំពើពុករលួយដែលកើតមានទាក់ទងទៅនឹងការប្រើមូលនិធិរបស់ គម្រោងអភិបាលកិច្ចល្អមូល ដ្ឋាន រួមទាំង សកម្មភាពលទ្ធកម្មដែលមិនត្រឹមត្រូវ ឬ ប្រើប្រាស់ឧបករណ៍ដែលធ្វើលទ្ធកម្ម ឬទិញដោយមូលនិធិ គម្រោងអភិ បាលកិច្ចល្អមូលដ្ឋាន មិនសមស្រប ។ នៅករណីបែបនេះអាចនឹងរុញទៅ ក្រុមការងារប្រឆាំងអំពើពុករលួយ របស់រដ្ឋាភិបាល ដែលបង្កើតឡើងនៅក្នុង ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។ ហើយបណ្តឹងនោះរក្សានូវសិទិ្ធប្រើ ប្រាស់ប្រព័ន្ធតុលាការកម្ពុជា នៅពេលណាមួយក៏បាន ។
បច្ចុប្បន្នភាពពាក្យបណ្តឹង
នៅក្នុងផ្នែកនេះ ការិយាល័យទទួល និងដោះស្រាយពាក្យបណ្តឹង នឹងបន្តធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីពាក្យបណ្តឹង ដាក់នៅក្នុងវ៉ិបសាយ គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន និងផ្ញើត្រង់ផ្ទាល់ទៅតាមអាសយដ្ឋានអ៊ីមែលរបស់គេ ។












