|
|
| ការបណ្តុះបណ្តាលអំពី យេនឌ័រ និងគណនេយ្យភាពសង្គម ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២០-២២ កុម្ភៈ ២០១២ នៅភ្នំពេញ។ សិក្ខាកាមចូលរួមមកពីស្ថាប័នរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ។ |
- គោលបំណងនៃការបណ្តុះបណ្តាលគឺ i)ដើម្បីបង្កើនការយល់ដឹងអំពី យេនឌ័រនិងគណនេយ្យភាពសង្គម និងបង្ហាញនូវវិធានការចាំបាច់មួយចំនួនដើម្បីលើកកម្ពស់សមភាពយេនឌ័នៅក្នុងកម្មវិធីគណនេយ្យភាពសង្គម ii) ដើម្បីយល់ដឹងឲ្យបានច្បាស់ពីការបញ្ជ្រាបយេនឌ័នៅក្នុងកម្មវិធីគណនេយ្យភាពសង្គម ហើយនិង យល់ដឹងពីឧបករណ៍ផ្សេងៗរបស់គណនេយ្យភាពសង្គម និងការអនុវត្តន៍ ។
![]() ![]() |
| ឯ. ឧ ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងលោក ហ្គាវិន ទ្រីត អ្នកតំណាងប្រចាំប្រទេស នៃអង្គការមូលនិធិអាស៊ី និង លោក ប៊ុត ជិ ប្រធានការិយាល័យសម្របសម្រួល គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន(DFGG) នៃ ក្រសួងមហាផ្ទៃ ។ |
ការបណ្តុះបណ្តាលស្តីពី "មូលដ្ឋានគ្រឹះគណនេយ្យភាពសង្គម" បានរៀបចំដោយ គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ពី ថ្ងៃទី ៣០ វិច្ឆិកា ដល់ ០២ ធ្នូ ២១១ នៅក្រុងភ្នំពេញ ។ សិក្ខាកាមចូលរួមការបណ្តុះបណ្តាល គឺមានអភិបាលស្រុក/ក្រុង ក្រុមប្រឹក្សាស្រុក/ក្រុង នៅថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ពួកគាត់មកពីខេត្ត-ក្រុងចំនួន១១ មាន ខេត្តកណ្តាល តាកែវ ស្វាយរៀង កំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ព្រៃវែង និងរាជធានីភ្នំពេញ ។
គោលបំណងចម្បងនៃការបណ្តុះបណ្តាលគឺ
ដើម្បីលើកកម្ពស់ការយល់ដឹងអំពី"មូលដ្ឋានគ្រឹះគណនេយ្យភាពសង្គម" ។
ដើម្បីពង្រឹងកិច្ចសហការ និងសហប្រតិបត្តិការនៅក្នុងចំណោម និងរវាង ស្ថាប័នរដ្ឋ និងស្ថាប័នមិនមែនរដ្ឋ ។
ដើម្បីលើកកម្ពស់គុណភាពការផ្តល់សេវាសាធារណៈនៅ ការិយាល័យ ច្រកចេញចូលតែមួយ នៅក្នុងតំបន់គោលដៅ។
![]()
|
| ឯ. ឧ ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល (អង្គុយកណ្តាល) និង អមដោយ ឯ.ឧ សរ ចម្រុង អភិបាលរងខេត្តក្រចេះ និង អ្នក ស្រី ធីតា គូស នាយកអង្គការសីលការ ។ |
ការបណ្តុះបណ្តាលស្តីពី "មូលដ្ឋានគ្រឹះគណនេយ្យភាពសង្គម" បានរៀបចំដោយ គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ពី ថ្ងៃទី ០៧-០៩ ធ្នូ ២១១ នៅខេត្តក្រចេះ ។ សិក្ខាកាមចូលរួមការបណ្តុះបណ្តាល គឺមានអភិបាលស្រុក/ក្រុង ក្រុមប្រឹក្សាស្រុក/ក្រុង នៅថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ពួកគាត់មកពីខេត្ត-ក្រុងចំនួន៥ មាន ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី និងខេត្តកំពង់ចាម ។
![]() ![]() ![]() ![]() |
| ឯ. ឧ ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និង អមដោយ លោក អេនឌ្រៀស ដូលក៏ អ្នកតំណាងអង្គការមូលនិធិអាស៊ី និងលោក ប៊ុត ជិ ប្រធានការិយាល័យសម្របសម្រួល គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន នៃក្រសួងមហាផ្ទែ ។ |
ការបណ្តុះបណ្តាលស្តីពី "មូលដ្ឋានគ្រឹះគណនេយ្យភាពសង្គម" បានរៀបចំដោយ គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ពី ថ្ងៃទី ១៤-១៦ ធ្នូ ២១១ នៅខេត្តសៀមរាប ។ សិក្ខាកាមចូលរួមការបណ្តុះបណ្តាល គឺមានអភិបាលស្រុក/ក្រុង ក្រុមប្រឹក្សាស្រុក/ក្រុង នៅថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ពួកគាត់មកពីខេត្ត-ក្រុងចំនួន៨ មាន ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ធំ បន្ទាយមានជ័យ ឧត្តមានជ័យ ព្រះវិហារ ប៉ៃលិន និងខេត្តសៀមរាប ។
read more
![]() ![]() |
|
សកម្មភាពបណ្តុះបណ្តាលនៅខេត្ត សៀម រាប ។ |


























